ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៧នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៨នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៩នាក់(ស្រី ២នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ១០នាក់(ស្រី ០នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកក្កដា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ១៤១,៦៣ក្រាម។
-មេតំហ្វេតាមីន(Wy)= ៤,៩០ក្រាម។
-កេតាមីន(Ke)= ៥៥,៤០ក្រាម។
-អុិចស្តាសុី(mdma)= ៤,៣០ក្រាម។
– លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៨អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៩,០៧ក្រាម។
៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,០៥ក្រាម។
៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៧,៩១ក្រាម។
៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦០ក្រាម។
៦ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ២,១៧ក្រាម។
៧ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
៨ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៣៣ក្រាម។
PM : ២អង្គភាព
១ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់។
២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩៨,៥០ក្រាម, Wy ៤,៩០ក្រាម, Ke ៥៥,៤០ក្រាម និងMDMA ៤,៣០ក្រាម។

