សមត្ថកិច្ចឆែកកាមេរ៉ាសុវត្ថិភាពឃើញជនសង្សយ័២នាក់លួចម៉ូតូ ក៏ឃាត់ខ្លួនបានម្នាក់, ម្នាក់ទៀតកំពុងគេចខ្លួន

ខេត្តកណ្តាល ៖- សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ​១នាក់ ក្នុងបក្ខពួក ២នាក់ ដែលធើ្វ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង បាន​សម្រេច។

– ករណី​លួច​ម៉ូតូ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ បានឱ្យដឹង​ថា ជនសង្ស័យ​០២​នាក់ ៖

១-​ឈ្មោះ រស់ ភក្តី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​) ជា​អ្នក សមគំនិត​ក្នុង​អំពើ​លួច​ម៉ូតូ។ និង២-​ឈ្មោះ​ហៅ​ក្រៅ តឿ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរ​មិន​ពិត ប្រាកដ​(​គេចខ្លួន​) ។

ម្ចាស់ម៉ូតូបានឱ្យដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ដេក​លេង​នៅផ្ទះ​មិត្តភក្តិ ដោយ​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​មិត្តភក្តិ ស្ថិត​នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ក្រោយ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​រួច​ហើយ ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ ដោយ​ចោទ​ឈ្មោះ​តឿ ជា​អ្នក​លួច និង​ឈ្មោះ​ភក្តី ជា​អ្នកសមគំនិត ហើយ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន​ចុះ​ឃាត់ខ្លួន​ឈ្មោះ​រស់ ភក្តី យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

 

You might like