ស្រ្ដីម្នាក់សង្ស័យមានវិបត្តិ ផ្លូវចិត្តលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា

ភ្នំពេញ៖- ស្រ្ដីវ័យជាង៣០ឆ្នាំ ម្នាក់បានបើកម៉ូតូឡើងមកលើស្ពានជ្រោយចង្វា ឈប់ចតម៉ូតូចោល លើស្ពានជ្រោយចង្វា លោតទឹកសម្លាប់ខ្លួនបន្សល់ទុកម៉ូតូនិងទូរស័ព្ទដៃមួយគ្រឿងព្រមទាំងសម្ភារៈមួយចំនួនក្នុងកែបម៉ូតូ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ហេតុការណ៍នេះកើតឡើង កាលពីម៉ោង ០៩ និង២០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

– សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះសឿន គឹមលាង អាយុប្រមាណជាង៣០ឆ្នាំ។ ជិះម៉ូតូម៉ាក zoomer x ពណ៌ខ្មៅពាក់ផ្លាលលេខភ្នំពេញ 1GC- 0761 ។

– ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីស្ត្រីរូបនេះលោតទឹកសម្លាប់ខ្លួនបាត់ដោយបន្សល់ទុក្ខតែម៉ូតូមួយគ្រឿងនិងកាបូបនៅក្នុងកែបម៉ូតូដែលមានទូរសព្ទព្រមទាំងឯកសារមួយចំនួន។

– ភ្លាមៗនោះសមត្ដកិច្ចមូលដ្ឋានក៏បានចុះទៅយកម៉ូតូនិងសម្ភារៈដែលបានបន្សល់ទុកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា និងស្រាវជ្រាវរកបងប្អូនជនរងគ្រោះឲ្យមកទទួល៕

 

 

You might like