ផ្លូវការ! Man Utd ទិញបានខ្សែប្រយុទ្ធ Mbeumo ពី Brentford ​ហើយ

កីឡាះ- ក្លិបបិសាចក្រហម Manchester United បានឈានដល់ការចុះកិច្ចព្រមព្រៀងផ្លូវការ ទិញខ្សែប្រយុទ្ធជួរមុខ Bryan Mbeumo ​ពី Brentford ក្នុងតម្លៃ ៧២លានផោន។ ​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កីឡាករអន្តរជាតិកាមេរូនរូបនេះ បានក្លាយជាសមាជិកថ្មីទី៣ ផងដែរនៃក្រុមរបស់លោក Ruben Amorim ក្នុងទីផ្សារដោះដូរកីឡាករនាខែកក្កដា ឆ្នាំ២០២៥ នេះ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធ Matheus Cunha និងខ្សែការពារស្លាបឆ្វេង Diego Leon នៅកីឡដ្ឋាន Old Trafford។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងត្រូវពាក់លេខ១៩ ផងដែរ ក្នុងក្លិបថ្មីប្រចាំទីក្រុង Manchester៕

 

 

You might like