អន្តរជាតិះ -បណ្តាញផ្សព្វផ្សាយពីប្រទេសវៀតណាមរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃអាទិត្យទី២០ខែកក្កដាឆ្នាំ២០២៥ សាក សពមនុស្សចំនួន៣៧នាក់ ត្រូវបានរកឃើញក្នុងសោកនាដកម្មលិចទូកទេសចរណ៍ នៅប្រទេសវៀតណាម។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សុំបញ្ជាក់ថា ទូក Wonder Sea ឬ Green Bay 58 ដឹកមនុស្ស៥៣នាក់ (ទេសចរ៤៨នាក់ និងនាវិក៥នាក់) បានលិចនៅឈូងសមុទ្រ Ha Long ពេលជួបព្យុះ បណ្តាលឲ្យក្រឡាប់លិច កាលពីរសៀលថ្ងៃសៅរ៍១៩កក្កដា២០២៥។

– តាមកាលវិភាគ ទូកនេះនឹងដឹកទេសចរទៅលេងកោះ Cho Da, Dinh Huong, Ga Choi, Ti Top, រូងភ្នំ Sung Sot និង Luon ប៉ុន្តែជាអកុសលក៏ជួបហេតុការណ៍ដ៏អាក្រក់នេះតែម្តង។
– ក្រៅពីអ្នកស្លា.ប់ នៅមានមនុស្ស៨នាក់ទៀតកំពុងបាត់ខ្លួន និងមានមនុស្ស១១នាក់ ត្រូវជួយសង្គ្រោះបាន។
– ជនរងគ្រោះភាគច្រើនគឺជាអ្នករដ្ឋធានីហាណូយ ក្នុងនោះក៏មានកុមារជាង២០នាក់ផងដែរ ដែលជិះទូកជាមួយឪពុកម្តាយ។
– ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងបន្ត ប៉ុន្តែដោយសារបញ្ហាអាកាសធាតុ ជាពិសេសរលកសមុទ្រធំៗ ទើបធ្វើឲ្យប្រតិបត្តិការជួបឧបសគ្គ៕(ប្រភព៖ VN Express)

