អាជ្ញាធរតំបន់ឆ្នេរ អំពាវនាវដល់ប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រឲ្យមានការប្រុងប្រយត្ន័ខ្ពស់

ព្រះសីហនុះ -អាជ្ញាធររដ្ឋបាលខេត្តតំបន់ឆ្នេរ មានខេត្តព្រះសីហនុ កោះកុង កំពតនិងខេត្តកែប បានអំពាវនាវឲ្យពលរដ្ឋអ្នកនេសាទឬអ្នកធ្វើដំណើរផ្លូវសមុទ្រ បង្កើនការប្រុងប្រយត្ន័អំពីធាតុអាកាសចាប់ពីថ្ងៃ១៩កក្កដារហូតដល់ថ្ងៃ២៣កក្កដា២០២៥យោងតាមស្ថានភាពអាកាសធាតុ ដោយឥទ្ធិពលព្យុះវិផា ដែលមានភ្លៀង ខ្យល់និងរលកសមុទ្រខ្ពស់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មន្ត្រីបញ្ជាក់ថា យោងតាមការព្យាករណ៍ធាតុអាកាសបន្ថែម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះឲ្យដឹងថា ព្យុះទីហ្វុង ឈ្មោះវិផា(WIPHA) បាននិងកំពុងតែស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ក្បែរទីក្រុងហុងកុង ក្នុងល្បឿនចន្លោះពី(១២០គម/ម- ១៤៨គម/ម) ដោយមានទិសដៅទៅកាន់កោះហៃណាន ប្រទេសចិន និងរដ្ឋធានីហាណូយ ប្រទេសវៀតណាម ។

– បើតាមការព្យាករណ៍ពីមន្ត្រីជំនាញថា ព្យុះទីហ្វុងនេះនឹងថមថយល្បឿនទៅវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

– សុំបញ្ជាក់ថា ព្យុះទីហ្វុងនេះនឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជាយើងដែរ ដូច្នេះអាជ្ញាធរនិងផ្នែកជំនាញ អំពាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនប្រជានេសាទនិងអ្នកដំណើរតាមផ្លូវសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕

 

 

You might like