ក្រុមហ៊ូធីយេម៉ែន​ ​ប្រើមីស៊ីលលឿនជាងសំឡេងវាយ​ប្រហារ​អាកាសយានដ្ឋាន​ដ៏សំខាន់របស់​​អ៊ីស្រាអែល

អន្តរជាតិះ- អ្នកនាំពាក្យយោធារបស់ក្រុមឧទ្ទាម លោក Yahya Saree បាននិយាយថា ក្រុមហ៊ូធី ធ្វើការវាយប្រហារដោយមីស៊ីលលើអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv ដោយប្រើកាំជ្រួចផ្លោងលឿនជាងសំឡេង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក Saree បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនានេះ ធ្វើប្រតិបត្តិការយោធាពិសេសមួយ ដោយវាយប្រហារលើអាកាសយានដ្ឋាន Lod (Ben Gurion Airport) ដោយមីស៊ីលផ្លោងលឿនជាងសំឡេងប្រភេទ Palestine-2 ។

– យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ឧទ្ទាម បញ្ជាក់ថា ប្រតិបត្តិការ​នេះ បាន​សម្រេច​គោលដៅ​ដោយ​ជោគជ័យ។ ជាលទ្ធផលនៃការវាយប្រហារ លោក Saree អះអាងថា ភ្លាមៗអាកាសយានដ្ឋាន បានផ្អាកប្រតិបត្តិការ ហើយប្រជាជនអ៊ីស្រាអែលរាប់លាននាក់ ដែលនៅក្បែរនោះ ត្រូវបង្ខំឱ្យជម្លៀសទៅរកទីតាំងសុវត្ថិភាព។

– កាលពីល្ងាចថ្ងៃសុក្រ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញមកអះអាងពីការវាយប្រហារដោយមីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ប៉ុន្តែត្រូវបានស្ទាក់ចាប់។

– គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ូធី និងអ៊ីស្រាអែល បានវាយប្រហារគ្នាទៅវិញទៅមក ចាប់តាំងពីជម្លោះនៅហ្គាហ្សា ផ្ទុះឡើងមក ខណៈបញ្ហានេះកាន់តែបន្ថែមសម្ពាធនៅតំបន់មជ្ឈិមបូព៌ា ៕

 

 

You might like