ឆេះផ្សារទំនើបដ៏រន្ធត់នៅអ៊ីរ៉ាក់ ស្លាប់ច្រើននាក់

អន្តរជាតិះ- អភិបាលតំបន់ នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងពីអគ្គីភ័យឆាបឆេះដ៏ធំមួយនៅឯផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kut នៃតំបន់ Wasit ប្រទេសអ៊ីរ៉ាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អភិបាលតំបន់ លោក Mohammed Jameel al-Maihy បាននិយាយថា មនុស្សប្រហែល ៦០ នាក់ស្លាប់ រួមទាំងស្ត្រី និងកុមារ នៅក្នុងសោកនាដកម្មនៃអគ្គីភ័យឆាបឆេះនៅផ្សារទំនើបនេះ ។
– លោក បានបញ្ជាក់ថា មន្ត្រីកំពុងស៊ើបអង្កេតរកមូលហេតុដែលបណ្ដាលឪ្យឆាបឆេះនេះ ហើយលោក ប្រកាសកាន់ទុក្ខរយៈពេល ៤៨ ម៉ោង ផងដែរ។

– យោងតាមរបាយការណ៍ តួលេខអ្នកស្លាប់ អាចនឹងកើនឡើង៕

 

 

You might like