អាមេរិក​ ប្រាប់អ៊ីស្រាអែលឲ្យឈប់វ៉ៃស៊ីរី ហើយចូលតុចរចាគ្នា

អន្តរជាតិះ- រដ្ឋបាល លោក Trump បានស្នើឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើគោលដៅរដ្ឋាភិបាលស៊ីរី និងបើកការចរចាដោយផ្ទាល់ជាមួយទីក្រុងដាម៉ាស ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះ បាននិយាយថា យើងឲ្យអ៊ីស្រាអែល បញ្ចប់ការវាយប្រហារ ដោយបន្ថែមថា រដ្ឋបាលក៏កំពុងជំរុញឱ្យមានកិច្ចចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងស៊ីរី ដើម្បីដោះស្រាយវិបត្តិ។

– កាល​ពី​ថ្ងៃ​ពុធ អ៊ីស្រាអែល​ បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ជា​ច្រើន​លើក​លើ​ក្រុង​ដាម៉ាស។ ការវាយប្រហារសំដៅតំបន់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធស៊ីរីស្ថិតនៅ និងអគារអគ្គសេនាធិការ។

– ទន្ទឹមនោះ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ការវាយប្រហារក៏សំដៅគោលដៅវិមានប្រធានាធិបតី ផងដែរ។

– កងទ័ពអ៊ីស្រាអែល បានបញ្ជាក់ពីការទម្លាក់គ្រាប់បែកលើរដ្ឋធានីស៊ីរី ស្របពេលស្ថានភាពកាន់តែអាក្រក់ទៅៗនៅភាគខាងត្បូងនៃប្រទេសនេះ ដែលមានការប៉ះទង្គិចគ្នារវាងនិកាយ Druze កាលពីថ្ងៃទី ១៣ ខែកក្កដា ៕

 

 

You might like