រុស្ស៊ី វាយប្រហារមជ្ឈមណ្ឌលលក់ទំនិញអ៊ុយក្រែន ចំពេលបេសកជនអាមេរិកជួប Zelensky

អន្តរជាតិះ- មន្ត្រី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និង ២៧ នាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្សី លើមជ្ឈមណ្ឌលលក់ទំនិញ និងផ្សារក្នុងទីក្រុង Dobropillia នៃតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អភិបាលតំបន់ លោក Vadym Filashkin បានឲ្យដឹងថា ហាងជាង ៥០ កន្លែង និងទីតាំងលំនៅដ្ឋានជាង ៣០០ ខ្នង រួមទាំងរថយន្តច្រើនគ្រឿង រងការខូចខាតនៅក្នុងការវាយប្រហារ កាលពីល្ងាចថ្ងៃពុធនេះ។

– ទន្ទឹមនោះ ជុំវិញបញ្ហានេះ លោកប្រធានាធិបតី Volodymyr Zelensky បានពណ៌នាថា ជាការវាយប្រហារដ៏គួរឱ្យរន្ធត់ ហើយថា មិនមានហេតុផលនោះទេ។

– ទោះជាយ៉ាងណា រុស្ស៊ី នៅមិនទាន់ចេញមកអះអាង ជុំវិញការវាយប្រហារនេះនៅឡើយ នោះទេ។

– គួរបញ្ជាក់ថា ការវាយប្រហារនេះ កើតឡើងនៅពេលដែលបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែនគឺលោក Keith Kellogg ស្ថិតនៅក្នុងទីក្រុងគៀវ ក្នុងការដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនជាមួយលោក Zelensky ៕

 

 

You might like