បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនខ្លួន ជនសង្សយ័ ពាក់ពន្ធ័ករណីឆក់ខ្សែរ ក ជនរងគ្រោះទៅសាលាដំបូងខេត្ត បន្ទាយមានជយ័ដើម្បីបន្តរនិតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៥ នេះ បន្ទាប់ពីចាប់ខ្លួនបាននៅវេលាម៉ោងប្រហែល២១និង៤០នាទីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជនសង្ស័យម្នាក់ឈ្មោះភួងសុខហាងភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិទួលពង្រសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះឈ្មោះគុំធៀនភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះជួលក្នុងភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខណៈពេលដែលជនរងគ្រោះកំពុងឈរលេងជាមួយនឹងកូនស្រីនៅចំណុចមុខបុរីមានជ័យស្ថិតក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រីនួននីណារ៉ូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថាក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ។
