ខេត្តរតនគិរី÷ – យុវជនជាសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តសាំយ៉ុង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ករណីនេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លើដងផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៨-៨៩ នៅត្រង់ចំណុចមុខផ្ទះឈ្មោះ ហ៊ួន ពិសិដ្ឋ ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
– លោក ម៉ៅ ភារម្យ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LD-5141បើកបរពីកេីតទៅលិច មានឈ្មោះ អាត ប៊ុនណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្សសាលា មានទីលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី(ពាក់មួកសុវត្ថិភាព) ហើយបានស្លាប់នៅនិងកន្លែងកើតហេតុ។
– រីឯរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-4064 បើកបរពីលិចទៅកេីត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរបានដាក់មេប្រូចបាត់ស្រមោល មិនទាន់ស្គាល់អត្តសញ្ញាណ ហើយបន្សល់ទុករថយន្តនៅនិងកន្លែងកេីតហេតុ។
– ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ ទំនាក់ទំនងទៅសាច់ញាតិនៃសព ដើម្បីធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
– បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចជំនាញបានរឹបអូសយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការនគរបាលស្រុកកូនមុំ ដើម្បីបង្កសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់។
– សូមបញ្ជាក់ថា យុវជនជាសិស្សសាលាដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បានបាត់បង់អាយុជីវិតខាងលើនេះ បានទៅប្រឡងឌីប្លូននៅមណ្ឌលអនុវិទ្យាល័យត្រពាំងក្រហម ក៏បានជួបហេតុការណ៍អកុសលបែបនេះទៅ។ដោយគ្រួសារយុវជនជាសិស្សសាលានេះមានជីវភាពក្រខ្សត់ផងដែរ៕
