ប្រធានាធិបតីអ៊ីរ៉ង់ ក៏ត្រូវរបួសដែរ អំឡុងពេលអ៊ីស្រាអែលវាយប្រហារកន្លងទៅ

អន្តរជាតិះ- ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ត្រូវបានគេរាយការណ៍ថា រងរបួសបន្តិចបន្តួចក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីខែមុន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Fars របស់ប្រទេសអ៊ីរ៉ង់ ដែលជិតស្និទ្ធនឹងឆ្មាំបដិវត្តន៍ បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមិថុនា គ្រាប់បែកចំនួន ៦ គ្រាប់ កំណត់គោលដៅទាំងច្រកចូល និងច្រកចេញនៃកន្លែងសម្ងាត់ក្រោមដីក្នុងទីក្រុង Tehran ជាកន្លែងដែល លោក Pezeshkian ចូលរួមកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល។

– ប្រធានាធិបតី​រូបនេះ ត្រូវ​បាន​គេ​និយាយ​ថា​ ​រង​របួស​ជើង ខណៈ​លោក និង​អ្នក​ផ្សេង​ទៀត​ ព្យាយាម​រត់​គេច​ខ្លួន​តាម​ច្រក​សង្គ្រោះ​បន្ទាន់។

– ទោះជាយ៉ាងណា អ៊ីស្រាអែល​ នៅមិន​ទាន់បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើ​របាយការណ៍​នេះ​ទេ។

– គួរបញ្ជាក់ថា វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងអំឡុងពេលជម្លោះរយៈពេល ១២ ថ្ងៃ បានបង្ហាញពីការវាយប្រហារម្តងហើយម្តងទៀតនៅភាគពាយព្យនៃទីក្រុង Tehran ជាទីតាំងសម្ងាត់មួយនៅក្នុងទីក្រុង ដែលជាកន្លែងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ស្ថិតនៅពេលនោះ៕

 

You might like