អាមេរិក នឹង អឺរ៉ុប លែងខ្វល់សម្ព័ន្ធមិត្តហើយ ដោយគំរាមយកពន្ធ៣០ភាគរយ

អន្តរជាតិះ- សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៥ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះបានគំរាមដាក់ពន្ធ ៣០ភាគរយលើការនាំចូលពីម៉ិចស៊ិក និងសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី១ ខែសីហា បន្ទាប់ពីកិច្ចចរចាជាច្រើនសប្តាហ៍មកនេះ មិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការគំរាមដាក់ពន្ធរបស់លោក ត្រាំ ត្រូវបានប្រកាសនៅក្នុងលិខិតដាច់ដោយឡែកពីគ្នា ផ្ញេីទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីម៉ិចស៊ិក លោកស្រី Claudia Sheinbaum នាថ្ងៃសៅរ៍នេះ។

– មន្ត្រីសហភាពអឺរ៉ុប៣នាក់បានប្រាប់ Reuters ថា ការគំរាមរបស់លោកត្រាំ គឺជាយុទ្ធសាស្ត្រចរចា។

– សហភាពអឺរ៉ុបនិងម៉ិចស៊ិក ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។

– លិខិតដាក់ថ្ងៃឱសានវាទទី១ ខែសីហា របស់លោក ត្រាំ ត្រូវបានផ្តល់ទៅឱ្យប្រទេសគោលដៅ ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអាចបន្ថយអត្រាពន្ធ។

– ក្នុងសប្តាហ៍នេះ លោក ត្រាំ ក៏បានផ្ញើលិខិតស្រដៀងគ្នានេះទៅកាន់ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចំនួន ២៣ផ្សេងទៀតផងដែរ រួមទាំងកាណាដា ជប៉ុន និងប្រេស៊ីល ដោយកំណត់អត្រាពន្ធចន្លោះពី ២០ភាគរយរហូតដល់ ៥០ភាគរយ ក៏ដូចជាពន្ធ ៥០ភាគរយលើទង់ដែង៕

 

 

You might like