បាក់​ស្ពាន​នៅ​​​ឥណ្ឌា​ សម្លាប់មនុស្សឡើងដល់ជាង ២០នាក់

អន្តរជាតិះ- អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋ លោក Rushikesh Patel បានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដោយសារការបាក់ស្ពាននៅភាគខាងលិចប្រទេសឥណ្ឌា កើនឡើងដល់ ២១ នាក់ហើយ ខណៈជាស្ពានឆ្លងកាត់ទន្លេ Mahi ក្នុងរដ្ឋ Gujarat ។
– ស្ពាននេះ បានបាក់ស្រុត កាលពីថ្ងៃពុធ ចំពេលមានចរាចរណ៍រថយន្តធុនធ្ងន់ ដែលបណ្ដាលឲ្យរថយន្តជាច្រើនគ្រឿងត្រូវធ្លាក់ចូលទន្លេ ដោយមកទល់ពេលនេះមនុស្ស ២ នាក់ នៅបន្តបាត់ខ្លួន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាម​ការ​រក​ឃើញ​បឋម ការ​បាក់​ស្រុត​នេះ​ បណ្តាល​មក​ពី​សសរស្ពានមិនរឹងមាំ ខណៈកន្លងមកអ្នកស្រុក ធ្លាប់ទទូចឲ្យអាជ្ញាធរ មកពិនិត្យពីសំណង់ស្ពាននេះ ប៉ុន្តែមិនមានការឆ្លើយតបរហូតដល់កើតមានឧបទ្ទវហេតុនេះកើតឡើង។

– ទោះជាយ៉ាងណា អភិបាលរដ្ឋ Gujarat លោក Bhupendrabhai Patel បានបញ្ជាឱ្យអ្នកជំនាញកំណត់មូលហេតុនៃការបាក់នេះ មិនឲ្យលើសពីមួយខែ នោះទេ។

– គួរបញ្ជាក់ថា ស្ពាននេះ បានបាក់កាលពីថ្ងៃពុធ ដោយសារតែចរាចរណ៍នៃរថយន្តធុនធ្ងន់ ធ្វើឲ្យសសរស្ពានមិនអាចទ្រទម្ងន់បាន បណ្ដាលឲ្យរថយន្តមួយចំនួនធ្លាក់ចូលទឹកទន្លេ ៕

 

You might like