កំពង់ចាមះ- កាលពីរសៀលថ្ងៃទី ១១ខែកក្កដាឆ្នាំ២០២៥ នេះ រថយន្ដពីរគ្រឿងបុកគ្នានៅស្រុកចំការលើ ខេត្តកំពង់ចាម បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរងរបួសធ្ងន់ស្រាល ៧នាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា រថយន្ដទាំងពីរម៉ាក Toyota Tundra ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-5318 និងម៉ាក Toyota Prius ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-5785 បានបើកបុកគ្នាយ៉ាងពេញទំហឹង ខណៈបញ្ច្រាសទឹសគ្នា បណ្តាលឲ្យក្រឡាប់ធ្លាក់ ផ្លូវទាំងពីរគ្រឿងតែម្តង។
– ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនទាំងអ្នកស្លាប់ និងរងរបួសទៅកាន់មន្ទីរពេទ្យ រួចវាស់វែងយករថយន្ដទៅរក្សាទុកដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕


