ល្ងាចនេះ ក្រុមបាល់ទះកម្ពុជា បន្តជួបម្ចាស់ផ្ទះហ្វីលីពីន ក្នុងកម្មវិធីប្រកួត SEA V-LEGUE លើកទី៥

កីឡាះ- ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងបន្តជួបក្រុមម្ចាស់ផ្ទះហ្វីលីពីន នៅក្នុងកម្មវិធីប្រកួត SEA V-LEGUE លើកទី៥ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង ១៧:៣០នាទី (ម៉ោងនៅកម្ពុជា)នាកីឡដ្ឋាន Candon City Arena (ប្រទេសហ្វីលីពីន)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមជម្រាបថាឆ្លងកាត់២ប្រកួតកន្លងមកក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានចាញ់វៀតណាត ៣ សិតទល់នឹង០ ក្នុងលទ្ធផល (​២៥-២៣​,២៥-២០,​២៥-២១) និងចាញ់ក្រុមខ្លាំងឥណ្ឌូនេស៊ី ​៣សិតទល់នឹង០(២៥-២៣,​ ២៥-១៨, ២៥-២២) សម្រាប់ជើងទី១នៃការប្រកួត SEA V-LEGUE លើកទី៥៕

 

You might like