អន្តរជាតិះ – នៅថ្ងៃពុធ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែល និង ក្រុមហាម៉ាស់ អាចនឹងឈានដល់បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ ខ្មាំងនៅរយៈពេល០១ ឬ០២សប្តាហ៍ក្រោយ ដោយកិច្ចព្រមព្រៀងបែបនេះ ទំនងជាមិនអាចកើតមានក្នុង រយៈពេលតែ០១ថ្ងៃនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ទៅកាន់ ទីក្រុងវ៉ាស៊ីនតោន មន្ត្រីរូបនេះបាននិយាយថា ប្រសិនបើភាគីទាំង០២យល់ព្រមលើបទឈប់បាញ់រយៈពេល ៦០ថ្ងៃនោះ អ៊ីស្រាអែលនឹងប្រើប្រាស់ពេលវេលានោះដើម្បីផ្តល់បទឈប់បាញ់ជាអចិន្ត្រៃយ៍ ដែលនឹងតម្រូវ ឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទម្លាក់អាវុធ។
– ហើយប្រសិនបើក្រុមហាម៉ាស់បដិសេធ “យើងនឹងបន្ត” ជាមួយនឹងប្រតិបត្តិការយោធានៅក្នុងតំបន់ហ្គាហ្សា៕
