លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៩ កក្កដា ចំនួន ២៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦១នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៩ ខែកក្កដា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន ៖
+ជួញដូរ ៩ករណី ឃាត់ ១៩នាក់ (ស្រី ២នាក់)
+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ១៩នាក់ (ស្រី ២នាក់)
+ប្រើប្រាស់ ៦ករណី ឃាត់ ២៣នាក់ (ស្រី ១នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែកក្កដា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៧៦០៥,១១ក្រាម។
-កេតាមីន(Ke)= ១៣,៦៦ក្រាម។
-អុិចស្តាសុី(mdma)= ៣០៩,០ក្រាម។

– លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៧១៥២,២៤ក្រាម, Ke ១៣,៦៦ក្រាម និងMDMA ៣០៩,០ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,៥៥ក្រាម។
៣ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / កណ្តាល៖ ជួញដូរ ៤ករណី ឃាត់ ១២នាក់ ស្រី ២នាក់ រក្សាទុក ៥ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៣៦៣,៣៥ក្រាម។
៥ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៥៨ក្រាម។
៦ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៣៥ក្រាម។
៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦០,៥៩ក្រាម។
៨ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១១,៤៥ក្រាម។
៩ / ឧត្តរមានជ័យ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

កងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
២ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់។
៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

 

You might like