ភ្នំពេញ៖ – កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិចំនួន២៥នាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក ជ ចាន់ស៊ាង អភិបាលខណ្ឌដង្កោស្តីទី តំណាងឲ្យលោកស្រីអភិបាលខណ្ឌដង្កោ លោកឧត្តមសេនីយ៍ទោ សៀម សុត្ថាវុធ និងលោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ជាស្នងការរងតំណាងឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងវរសេនីយ៍ឯក វុឍ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេង ព្រមទាំងអស់លោក លោកស្រីអធិការរង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង ១២ ខណ្ឌដង្កោ។
គួររំលឹកថា៖ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមានចំនួន០៩រូប និងតម្លើងឋានន្តរសក្តិចំនួន១៦រូប៕







