កីឡាះ- យោងតាមការចេញផ្សាយដោយ BBC បានឲ្យដឹងថា ខ្សែប្រយុទ្ធ Joao Pedro បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៨ឆ្នាំជាមួយ Chelsea បន្ទាប់ពីត្រូវបានក្លិប Brighton លក់ចេញក្នុងតម្លៃប្រមាណ ៦០លានផោន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នេះមានន័យថា កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំរូបនេះ អាចត្រូវបានចុះឈ្មោះក្នុងក្រុមថ្មី Chelsea ដើម្បីលេងពាន CWC 2025 ដែលត្រូវប៉ះ Palmeiras មកពីប្រេស៊ីលផងដែរ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង នៅក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។
– Pedro បានក្លាយជាខ្សែប្រយុទ្ធទី១៨ របស់តោខៀវលេងនៅ Premier League បច្ចុប្បន្ន ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី ដែលបានចំណាយអស់ទឹកសរុបដល់ទៅ ៥៦០លានផោន ដើម្បីតែតំបន់ប្រយុទ្ធរបស់ពួកគេ៕
