អន្តរជាតិះ – ការវាយប្រហាររបស់អ៊ីស្រាអែលទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០នាក់ ដែលជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជាច្រើនសប្តាហ៍ ខណៈដែលមន្ត្រីអ៊ីស្រាអែលនឹងត្រូវធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនសម្រាប់ការជំរុញបទឈប់បាញ់ថ្មីដោយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ០១ថ្ងៃបន្ទាប់ពីលោកត្រាំ បានអំពាវនាវឱ្យ “មានកិច្ចព្រមព្រៀងនៅហ្គាហ្សា និងយកចំណាប់ខ្មាំងមកវិញ” រដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល លោក Ron Dermer ដែលជាមន្ត្រីជំនិតរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីអ៊ីរ៉ង់ និងហ្គាហ្សា នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល និងប្រភពដែលដឹងពីបញ្ហានេះ។
– ប្រភពនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា លោក Dermer ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមកិច្ចប្រជុំជាមួយ
មន្ត្រីរដ្ឋបាលលោកត្រាំ នៅថ្ងៃអង្គារ។
