អ៊ីរ៉ង់​ ឲ្យអាមេរិក សន្យាមិនវាយប្រហារជាថ្មី ទើបព្រមចូលតុចរចា

អន្តរជាតិះ – រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃចន្ទ បានច្រានចោលការបន្តកិច្ចចរចារឡើងវិញជាមួយសហរដ្ឋអាមេរិក ហើយថា ទីក្រុងតេអេរ៉ង់ ត្រូវការការធានាជាមុនសិនថា ខ្លួននឹងមិនរងការវាយប្រហារម្តងទៀតឡើយ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការលើកឡើងរបស់ លោក Araghchi កើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ថាការចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ អាចបន្តឡើងវិញ នៅដើមសប្តាហ៍នេះ។

– ទន្ទឹមនោះ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ខ្ញុំគិតថាការចរចានឹងមិនអាចចាប់ផ្តើមឡើងវិញលឿនបែបនេះ នោះទេ។ ប៉ុន្តែបើចង់ឲ្យវាលឿនដូច្នេះ អាមេរិក ត្រូវតែធានាជាដំបូងថា នឹងមិនត្រលប់មកវាយប្រហារអ៊ីរ៉ង់ ទៀតនោះទេ ។

– ទោះជាយ៉ាងណា លោក បានបន្ថែមថា ក្រុង​តេអេរ៉ង់​ នឹង​ត្រៀម​ខ្លួន​ ដើម្បី​ការពារ​ខ្លួន​ប្រសិន​បើ​មាន​ការ​វាយ​ប្រហារ​ណាមួយកើតឡើងម្ដង​ទៀត។

– លោក បន្តថា យើងបានបង្ហាញឱ្យឃើញក្នុងអំឡុងជម្លោះរយៈពេល ១២ ថ្ងៃ មកនេះថាយើងមានសមត្ថភាពក្នុងការការពារខ្លួន ហើយយើងនឹងបន្តធ្វើដូច្នេះ ប្រសិនបើការឈ្លានពានណាមួយត្រូវបានចាប់ផ្តើមប្រឆាំងនឹងយើង។

– គួរបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់ បានជាប់គាំង បន្ទាប់ពីការវាយប្រហារដោយទីក្រុងវ៉ាស៊ីនតោន លើទីតាំងនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ និងការជ្រៀតជ្រែកមកក្នុងជម្លោះនេះផងដែរ៕

 

You might like