ភ្នំពេញក្រោន នឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះបឋមពាន AFC Women’s Champions League

កីឡាះ- សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសជាផ្លូវការនូវក្លិបធ្វើជាម្ចាស់ផ្ទះចំនួន៥ សម្រាប់វគ្គបឋមនៃពានរង្វាន់ AFC Women’s Champions LeagueTM 2025/26។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្លិបធ្វើជាម្ចាស់ផ្ទះចំនួន៥ សម្រាប់វគ្គបឋមរួមមាន៖ ក្លិបភ្នំពេញក្រោន(កម្ពុជា) Kelana United FC (ម៉ាឡេស៊ី), PFC Nasaf (អ៊ូសបេគីស្ថាន), ISPE WFC (មីយ៉ាន់ម៉ា) និងក្លិប Master FC (ឡាវ) ខណៈការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៣ រសៀល នៅ AFC House នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

– សម្រាប់ការប្រកួតវគ្គជម្រុះ Preliminary Stage​ នេះនឹងបែងចែកចេញជា ៥ពូល ក្នុងមួយពូលមាន៤ក្រុម និងមួយពូលទៀតមានតែ ៣ក្រុម ប្រកួតនៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែសីហា ដោយមានតែក្រុមកំពូលតារាង ៥ ក្រុមប៉ុណ្ណោះដែលឈានទៅជុំចុងក្រោយ ដែលមានប្រទេសធំៗចំនួន ៧ទៀតអង្គុយរង់ចាំរួមមាន៖ ?? Melbourne City FC,?? Suwon FC Women,?? Tokyo Verdy Beleza,?? Wuhan Jiangda (defending champions),?? Ho Chi Minh City Women’s FC,?? Bam Khatoon FC និង?? UAE representative (TBD)៕

 

You might like