កម្ពុជា ​នឹងបញ្ជូនអត្តពលិកចំនួន១,៥១៥ នាក់ ទៅចូលរួមប្រកួតស៊ីហ្គេមនៅ ថៃ

កីឡាះ- យោងតាមវែបសាយផ្លូវការរបស់ ថៃបានបង្ហាញថា ស៊ីហ្គេមឆ្នាំ ២០២៥ នេះមានអត្តពលិកសរុបចំនួន ១២,៥០៦ នាក់ មកពី ១១ ប្រទេសចូលរួមប្រកួតប្រជែង។ ក្នុងនោះ ថៃ មានអត្តពលិកច្រើនជាងគេ គឺចំនួន ១,៨០៧ នាក់។ បន្ទាប់មក ម៉ាឡេស៊ី មានចំនួន ១,៥៨០ នាក់។ ឥណ្ឌូនេស៊ី មានចំនួន ១,៥៤៨ នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ចំណែក កម្ពុជា មានចំនួន ១,៥១៥ នាក់។ ហ្វីលីពីន មានចំនួន ១,៤៩៩ នាក់។ សិង្ហបុរី មានចំនួន ១,៤៨១ នាក់។ មីយ៉ាន់ម៉ា មានចំនួន ១,០៧៧ នាក់។ វៀតណាម មានចំនួន ១,០១៩ នាក់។ ឡាវ មានចំនួន ៥៩៨ នាក់។ ប៊្រុយណេ មានចំនួន ២៥០ នាក់ និងចុងក្រោយ ទីម័រ មានចំនួន ១៣២ នាក់។

– សូមជម្រាបថា កីឡាស៊ីហ្គេមឆ្នាំ លើកទី ៣៣ នេះ ថៃបានកំណត់យកប្រភេទកីឡាចំនួន ៥០ ដើម្បីដាក់ប្រកួតប្រជែងដណ្តើមមេដាយ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥៕

 

 

You might like