ថៃះ – យោងតាមរបាយការណ៍ចុងក្រោយគិតត្រឹមព្រឹកថ្ងៃអង្គារទី១ខែកក្កដាឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រក្រដាសអនាម័យនៅខេត្ត Saraburi ប្រទេសថៃ បានកើនឡើងដល់៨នាក់ហើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រៅពីអ្នកស្លាប់ ក៏នៅមានមនុស្ស២នាក់ទៀតកំពុងបាត់ខ្លួន ខណៈ២៤នាក់រងរបួស ក្នុងនោះ៤នាក់របួសធ្ងន់។
– អគ្គិភ័យកើតឡើងនាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃចន្ទទី៣០ខែមិថុនាឆ្នាំ២០២៥ ដោយឆាបឆេះរោងចក្ររបស់ក្រុមហ៊ុន Riverpro Pulp and Paper Co Ltd ស្ថិតនៅតំបន់ឧស្សាហកម្ម Hemaraj ក្នុងស្រុក Nong Khae។
– ទោះបីជាយ៉ាងណាក៏ដោយ ថៃនៅតែមិនទាន់បញ្ជាក់ពីមូលហេតុពិត ដែលបង្កឲ្យមានគ្រោះអគ្គិភ័យដ៏សាហាវនេះនៅឡើយទេ៕


