ថៃះ – លោក Pichit Chaimongkol អ្នកដឹកនាំក្រុមបង្រួបបង្រួមអំណាចនៃទឹកដីដើម្បីការពារអធិបតេយ្យភាពថៃ បានបដិសេធការចោទប្រកាន់របស់អ្នកនយោបាយគណបក្សភឿថៃថា បាតុកម្មដែលបង្កឡើងដោយក្រុមនេះគឺជាការអំពាវនាវឱ្យមានរដ្ឋប្រហារយោធា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Pichit បានទទូចថា ក្រុមនេះមិនដែលទាមទារ ឬគាំទ្ររដ្ឋប្រហារឡើយ ដោយបញ្ជាក់ថា ការទាមទារតែមួយគត់របស់ពួកគេគឺដើម្បីឲ្យលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង និងឲ្យគណបក្សចម្រុះដកការគាំទ្រពីរដ្ឋាភិបាល។
– លោក បានបន្ថែមថា វាជាការអំពាវនាវយ៉ាងពិតប្រាកដ ដើម្បីការការពារអធិបតេយ្យភាពជាតិ។ លោក បានអំពាវនាវដល់សមាជិកសភាគណបក្សភឿថៃ ដែលចោទប្រកាន់ចលនានេះថា ជំរុញឱ្យមានរដ្ឋប្រហារ បំភ្លឺការអះអាង ដោយព្រមានថា ការចោទប្រកាន់បែបនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការតវ៉ា។
– លោក បន្ថែមថា បាតុកម្មនឹងកាន់តែខ្លាំងឡើង ដើម្បីចាប់ផ្តើមយុទ្ធនាការជាផ្លូវការក្នុងការទម្លាក់រដ្ឋាភិបាល នៅថ្ងៃទី ១ ខែកក្កដា ដោយបន្តថា ការតវ៉ានឹងត្រូវពង្រីក ហើយរំកិល ទៅជិតវិមានរដ្ឋាភិបាល។
– ទន្ទឹមនោះ លោក បានឲ្យដឹងថា នឹងមានការដាក់ញត្តិជាផ្លូវការទៅកាន់គណបក្សចម្រុះរដ្ឋាភិបាល ដោយអំពាវនាវឲ្យគណបក្សប្រជាធិបតេយ្យ និងគណបក្ស Chartthaipattana ដកខ្លួនចេញពីក្រុមចម្រុះ។
– គួរបញ្ជាក់ថា ផ្ទុះបាតុកម្មតវ៉ា ក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយទាមទារឲ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn ចុះចេញពីតំណែង ៕
