អាមេរិក​ ជូនដំណឹងអ៊ីរ៉ង់ ២ម៉ោង មុនវាយប្រហារទីតាំងនុយក្លេអ៊ែរ តែគ្មានអ្នកជឿ

អន្តរជាតិះ- អតីតទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអាមេរិក និងវរសេនីយ៍ឯក លោក Douglas Macgregor ចូលនិវត្តន៍ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ព្រមានក្រុងតេអេរ៉ង់ ពីចេតនាវាយប្រហារទីតាំងនុយក្លេអ៊ែរ ពីរម៉ោង មុនពេលការវាយប្រហារចាប់ផ្តើម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានលើកឡើងថា សហរដ្ឋអាមេរិក ព្រមានអាជ្ញាធរអ៊ីរ៉ង់ ២ម៉ោង មុនការទម្លាក់គ្រាប់បែកលើកន្លែងនុយក្លេអ៊ែរ ។

– កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាជ្ញាធរអ៊ីរ៉ង់ មិននឹកស្មានទេថា អាមេរិក នឹងវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក ត្រាំ ក៏បាននិយាយផងដែរថាគ្មាននរណាម្នាក់ជឿថាសហរដ្ឋអាមេរិក នឹងវាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Fordow នោះទេ ព្រោះគិតថាប្រហែលជាយើង នឹងមិនជ្រៀតចូលជម្លោះនេះទេ។

– កាលពី​ថ្ងៃ​ទី​ ១៣ មិថុនា អ៊ីស្រាអែល​ បាន​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​អ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក អ៊ីរ៉ង់បានសងសឹក។ បន្ទាប់មក នៅព្រឹកថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ ដែលធ្វើឲ្យក្រុងតេអេរ៉ង់ បើកការវាយប្រហារដោយមីស៊ីលទៅលើ Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់ក្រុងវ៉ាស៊ីនតោន នៅប្រទេសកាតា៕

 

You might like