លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៩ មិថុនា ចំនួន ១៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមិថុនា ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ៖
+ជួញដូរ ១ករណី ឃាត់ ៥នាក់(ស្រី ០នាក់)
+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ៩នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ៤រករណី ឃាត់ ៤០នាក់(ស្រី ២នាក់)។

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៧៩,៥៣ក្រាម។

លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៦អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ ស្រី ២នាក់។

២ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២៨នាក់ ចាប់យកIce ៥៨,៧៦ក្រាម។

៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៤០ក្រាម។

៤ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨០ក្រាម។

៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

៦ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ២,៦៧ក្រាម។

កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១២,៩០ក្រាម។

 

You might like