ភ្នំពេញ៖- បុរសម្នាក់បានបាត់ខ្លួនរយះពេលពីរថ្ងៃមិនឃើញចេញពីបន្ទប់ អ្នកជិតខាងបានឡើងទៅមើលស្រាប់តែ ប្រទះឃើញដេកស្លាប់ធំក្លិនស្អុយទៅហើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី២៦ខែមិថុនាឆ្នាំ ២០២៥នៅក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

– សពបុរសរូបនោះ ឈ្មោះ ហេង ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរជាងភ្លើង ស្រុកកំណើតនៅខេត្តតាកែវនិងស្នាក់នៅបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុខាងលើ។
– ភ្លាមៗគេមិនទាន់ដឹងថាបុរសរូបនោះស្លាប់ដោយសារអ្វីពិតប្រាកដនៅឡើយសមត្ថកិច្ចកំពុងតែត្រួតពិនិត្យ គេមានការសង្ស័យថាបុរសរូបនោះស្លាប់ដោយសារគាំងបេះដូង៕



