ភ្នំពេញ៖ – កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋានយីហោ” ចំការស្នេហ៍ “ពាក់ព័ន្ធការជួញដូរផ្លូវភេទ ដោយឃាត់បានមនុស្សប្រុសស្រីចំនួន ៣៥នាក់ ក្នុងនោះ អនីតិជន ៦នាក់ បញ្ជូនទៅនាយកដ្ឋានដេីម្បីធ្វេីតាមនីតិវិធីច្បាប់។
– ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
– បច្ចុប្បន្នមនុស្សប្រុសស្រីចំនួន ៣៥នាក់ ក្នុងនោះ អនីតិជន ៦នាក់ បញ្ជូនទៅនាយកដ្ឋានដេីម្បីធ្វេីតាមនីតិវិធីច្បាប់៕




