មនុស្សច្រើននាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារអាកាសធាតុក្ដៅពេកនៅអាមេរិកខាងជើង

អន្តរជាតិះ- មនុស្សរាប់សិបនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារកំដៅក្ដៅខ្លាំងមិនធ្លាប់មាន នៅភាគខាងកើតនៃអាមេរិកខាងជើង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឱ្យដឹងថា មនុស្សជាង ១៥០ នាក់ ត្រូវបញ្ជូនទៅមន្ទីពេទ្យ នៅអាមេរិកខាងជើង ខណអភិបាលរដ្ឋ New Jersey ប្រកាសអាសន្ន កាលពីថ្ងៃចន្ទ។

– ការព្រមានអំពីរលកកំដៅនេះ ត្រូវបានប្រកាសគឺចាប់ពីភាគខាងលិចនៃសហរដ្ឋអាមេរិក រហូតដល់ភាគខាងកើត ក៏ដូចជាផ្នែកខ្លះនៃរដ្ឋ Ontario, Quebec និង Nova Scotia ក្នុងប្រទេសកាណាដា ផងដែរ។

– យោងតាមសេវាអាកាសធាតុជាតិ បានឱ្យដឹងថា សីតុណ្ហភាពនៅទីក្រុងវ៉ាស៊ីនតោន និងបូស្តុន គេរំពឹងថានឹងហក់ឡើងដល់ ៣៨ អង្សារសេ ដោយបំបែកកំណត់ត្រាចាស់ រហូតដល់ ៦ អង្សារសេ។ ខណៈនៅទីក្រុងញូវយ៉ក សីតុណ្ហភាព អាចឡើងដល់ ៣៧ អង្សារសេ៕

 

 

You might like