ខេត្តកណ្ដាល៖- កម្លាំងនគរបាលក្រុងតាខ្មៅបាន ឃាត់ខ្លួន បុរសម្នាក់ជាមុខសញ្ញាចាស់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយគាស់ផ្ទះតាមដំបូល បាននៅថ្ងៃទី២៤ មិថុនា ២០២៥។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បន្ទាប់ពី ជនសង្សយ័ធ្វើសកម្មភាព គាស់ដំបូលផ្ទះពលរដ្ឋ កាលពីវេលាម៉ោង ៣ ទាបភ្លឺ ថ្ងៃទី២២ មិថុនា ២០២៥ នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
– លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រិន សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រោមស្ពានវត្តព្រែកសំរោង សង្កាត់តាខ្មៅ។ ជននេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ២ដង រួចមកហើយ។
– ជនរងគ្រោះមាន ២នាក់៖ ឈ្មោះ ស៊ុយ សែនសករាជ ភេទស្រី អាយុ ៤៥ឆ្នាំមុខរបរបើកវីង បាត់បង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន និង ឈ្មោះ ឆាក់ កក្កដា ភេទប្រុស អាយុ៣០ឆ្នាំមុខរបរគ្រូពេទ្យ,បានបាត់បង់កាបូបស្ពាយ ៣, ប្រាក់ ៦០០ដុល្លារ, ចិញ្ចៀនពេជ្រ ១វង់, នាឡិកា ៤គ្រឿង, ម៉ាស៊ីនថត ១គ្រឿង, កង្ហា ១គ្រឿង, ម៉ូទ័រស្វាន ១គ្រឿង, អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួន។
– លោកអធិការបន្តថា តាមរយៈកាមេរ៉ាសុវត្ថិភាព ជន សង្ស័យបានឡើងតាមដើមឈើមុខផ្ទះ រួចដើរឡើងលើដំបូល គាស់ដំបូលផ្ទះជនរងគ្រោះទាំងពីរចូលលួចយកសម្ភារៈ។ កម្លាំងនគរបាលក្រុងតាខ្មៅបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ។
– ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះជនរងគ្រោះទាំងពីរពិតមែន។
– ឯកសារផ្សេងៗ ខ្លួនបានបោះចោលក្នុងទឹកទន្លេអស់ហើយ រីឯសម្ភារៈមួយចំនួនទៀត ខ្លួនបានចែកឲ្យមិត្តភក្តិយកទៅលក់យកលុយចាយអស់ ហើយ។
– សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន នាឡិកាម៉ាក Seiko ២គ្រឿង និងចិញ្ចៀនដាំត្បូងពណ៌លឿង ១វង់។
– បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

