ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧១នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្នុងចំណោមជនសង្ស័យចំនួន ៧១នាក់ រួមមាន ៖
+ជួញដូរ ៤ករណី ឃាត់ ៧នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៥នាក់(ស្រី ០នាក់)
+ប្រើប្រាស់ ១៥ករណី ឃាត់ ៣៩នាក់(ស្រី ៤នាក់)
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ៧១,២៥ក្រាម។
– លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៨អង្គភាព
១ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២៥,០៨ក្រាម។
២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ ចាប់យកIce ០,១៦ក្រាម។
៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៤៤ក្រាម។
៤ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៥ក្រាម។
៥ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១២ករណី ឃាត់ ១៩នាក់ ស្រី ៤នាក់ ចាប់យកIce ១,៦៣ក្រាម។
៦ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៨,៦៩ក្រាម។
៧ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១២,០៨ក្រាម។
៨ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ៤,៩៣ក្រាម។
PM : ២អង្គភាព
១ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦,០៩ក្រាម។
២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៧នាក់។
