គ្រូ Real ៖ FIFA កំពុងស៊ើបអង្កេត ករណីរើសអើងជាតិសាសន៍ Rudiger នៅ Club World Cup

កីឡាះ- អ្នកចាត់ការទូទៅក្លិប Real Madrid លោក Xabi Alonso បានថ្លែងថា សហព័ន្ធបាល់ទាត់ FIFA បានកំពុងស៊ើបអង្កេតករណីខ្សែការពាររបស់ខ្លួន Antonio Rudiger បានរងការរើសអើងជាតិសាសន៍ក្នុងកម្មវិធី Club World Cup 2025 នៅសហរដ្ឋអាមេរិក។ ​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Rudiger រងនូវការម៉ាក់ងាយជាតិសាសន៍ នៅក្រោយកញ្ចែបញ្ចប់ការប្រកួត ដែលក្រុមរបស់អេស្ប៉ាញ Real Madrid បានយកឈ្នះ Pachuca មកពីមិចស៊ិក ៣ទល់នឹង១ កាលពីរាត្រីថ្ងៃអាទិត្យ។ អតីតកីឡាករ Chelsea រូបនេះបានប៉ះទង្គិចគ្នាជាមួយ Gustavo Cabral។

– Rudiger បានទូលពិតប្រាក់អាជ្ញាកណ្តាល Ramon Abatti Abel ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះគាត់ ដែលមិនប្រាកដទេថា កាយវិការមិនសមរម្យទាំងនេះកើតចេញពីអ្នកគាំទ្រ ឬក៏គូប្រកួតរបស់ខ្លួន។

– ភ្លាមៗនោះដែរ លោក Alonso ដែលជាអ្នកចាត់ការទូទៅថ្មីរបស់ Real Madrid បានថ្លែងក្នុងសន្និសីទ ក្រោយចប់ការប្រកួតថា «វាពិតជាមានហេតុការណ៍នោះកើតឡើងមែន។ ខ្ញុំជឿគាត់។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលុបបំបាត់ករណីរើសជាតិសាសន៍ក្នុងស្ថានភាពនេះ។ អ្វីដែលខ្ញុំនិយាយបាននៅពេលនេះ គឺថា FIFA បានកំពុងតែស៊ើបអង្កេតហើយ»។

– ប្រសិនបើរកឃើញមានករណីនេះកើតឡើងមែន FIFA មានគោលការណ៍ ៣យ៉ាង ពោលគឺ ដកការប្រកួត ១លើក, ដកបញ្ឈរជើង និងលុបចោលប្រកួតចុងក្រោយតែម្តង ប្រសិនបើបញ្ហានៅតែបន្ត៕

 

You might like