Spurs យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៥លានផោនទិញយកកីឡាករជប៉ុន ​Takai ​

កីឡាះ- Tottenham បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៥ លានផោនដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិ​ជប៉ុន Kota Takai ពីក្លឹបនៅក្របខណ្ឌ J-League គឺក្រុម Kawasaki Frontale ។

– ខ្សែការពារកណ្តាលវ័យ ២០ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថានឹងមកដល់ក្លឹបនៅខែក្រោយ ហើយនឹងជាផ្នែកមួយនៃក្រុមដំបូងរបស់លោក Thomas Frank ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– Takai បានឈ្នះពានពីរសម្រាប់ក្រុម​ជម្រើសជាតិឈុតធំជប៉ុន ដោយបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងការប្រកួតជម្រុះ World Cup ទល់នឹងប្រទេសចិនកាលពីខែកញ្ញាឆ្នាំមុន។

– ​កីឡាករបានដើរតួយ៉ាងសំខាន់ក្នុងក្រុម Kawasaki Frontale ដែលឈ្នះពានរង្វាន់ Japanese Super Cup ក្នុងឆ្នាំ ២០២៤ ខណៈពេលដែលរូបគេត្រូវបានគេដាក់ឈ្មោះថាជាកីឡាករវ័យក្មេងល្អបំផុតរបស់ប្រទេសនៅឆ្នាំនោះ។

– Takai នឹង​ប្រជែង​យក​តួនាទី​ក្នុង​ក្រុម​ជាមួយ​នឹង​ខ្សែ​ការពារ​កណ្តាល Cristian Romero, Micky van de Ven, Kevin Danso និង Radu Dragusin៕

 

 

You might like