សំបុត្រការប្រកួតមិត្តភាពរវាងនារីកម្ពុជា និងហ្គាំ មានដាក់លក់ផ្ទាល់ហើយ ​

ភ្នំពេញះ- សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិនារីកម្ពុជា និងក្រុមជម្រើសជាតិនារីហ្គាំ (Guam) មានដាក់ដាក់លក់ផ្ទាល់ហើយ ​នៅច្រកទ្វាធំមុខពហុកីឡដ្ឋានជាតិ (អូឡាំពិក) ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃប្រកួត។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

??️ តម្លៃសំបុត្រ៖

CAT A : ៨,០០០៛

CAT B : ៤,០០០៛

​សូមជម្រាបថា ការប្រកួតមិត្តភាពអន្តរជាតិរវាង ក្រុមនារីកម្ពុជា ​និងនារីហ្គាំ​ និងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីយប់​​ ពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕

 

 

You might like