សហរដ្ឋអាមេរិច បង្កើនកម្លាំងប៉ូលីស តាបទីក្រុងមួយចំនួន ដើម្បីបង្ការលើការសងសឹករបស់អ៊ី រ៉ង់

អន្តរជាតិះ- ទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកជាពិសេសញូវយ៉ក វ៉ាស៊ីនតោនឌី.ស៊ី និងឡូសអេនជឺឡេស បានចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ដើម្បីទប់ទល់ការសងសឹករបស់អ៊ីរ៉ង់ ចំពេលមានក្តីបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខ បន្ទាប់ពីលោក ដូណាល់ ត្រាំ វាយប្រហារទីតាំងនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

A police officer looks on during a No Kings Day protest against U.S. President Donald Trump’s policies, in New York City, U.S., June 14, 2025. REUTERS/Christian Monterrosa

– ប៉ូលិសក្រុងញូវយ៉ក បានបង្ហោះលើបណ្តាញសង្គម X ថា «យើងកំពុងតាមដានស្ថានការណ៍នៅអ៊ីរ៉ង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ជាវិធានការប្រុងប្រយ័ត្ន យើងបានដាក់ពង្រាយកម្លាំងបន្ថែមនៅតាមកន្លែងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង។ យើងនឹងបន្តតាមដានសម្រាប់ផលប៉ះពាល់ដែលអាចកើតមានចំពោះញូវយ៉ក»។

– ចំណែក នាយកដ្ឋានប៉ូលិសក្រុងវ៉ាស៊ីនតោន ក៏ចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយនិយាយថា «នាយកដ្ឋានកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់។ យើងកំពុងសហការជាមួយដៃគូអនុវត្តច្បាប់ក្នុងតំបន់ រដ្ឋ និងសហព័ន្ធ ដើម្បីចែករំលែកព័ត៌មាននិងតាមដានការណ៍សម្ងាត់ ដើម្បីជួយការពារពលរដ្ឋ អាជីវករ និងអ្នកទេសចរនៅវ៉ាស៊ីនតោន»។

Members of the New York City Police (NYPD) stand outside the Jacob K. Javits Federal Building, in preparation for protests against immigration sweeps, in New York City, U.S., June 9, 2025. REUTERS/Eduardo Munoz

– រីឯនៅ Los Angeles ឯណោះ អភិបាលក្រុងឡូសអេនជឺឡេស លោកស្រី Karen Bass បានបង្ហោះសារលើបណ្តាញសង្គម X ថា ទីក្រុងកំពុងតាមដានយ៉ាងដិតដល់នូវការគំរាមកំហែងណាមួយចំពោះសុវត្ថិភាពសាធារណៈ។ យ៉ាងណា ឥឡូវមិនទាន់មានការគំរាមធ្ងន់ធ្ងរទេ ប៉ុន្តែជាការប្រុងប្រយ័ត្ន ប៉ូលិសនឹងបង្កើនការល្បាតនៅជិតទីតាំងគោរពបូជា ទីប្រមូលផ្តុំសហគមន៍ និងកន្លែងរសើបផ្សេងទៀត៕ (ប្រភព៖KPT lnternational)

 

 

You might like