អន្តរជាតិះ- អគ្គលេខាធិការក្រុមហេសបូឡា លោក Naim Qassem បាននិយាយថា នៅក្នុងជម្លោះដ៏មានសក្តានុពលជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចលនាហេសបូឡា Shia របស់ប្រទេសលីបង់ នឹងធ្វើអ្វីម្យ៉ាងដែលខ្លួនមើលឃើញថាសម ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមលោក បានបន្ថែមថា យើងមិនមែនជាភាគីអព្យាក្រឹតក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ជាមួយសហរដ្ឋអាមេរិកនោះទេ។ យើងនៅខាងអ៊ីរ៉ង់យ៉ាងពេញលេញ ហើយចំពោះមុខការឈ្លានពានរបស់អ៊ីស្រាអែល-អាមេរិក យើងនឹងធ្វើអ្វីដែលយើងមើលឃើញសម។
– ទោះជាយ៉ាងណា លោក Qassem មិនបានបញ្ជាក់លម្អិតថាតើចលនានេះមានគម្រោងការចូលរួមពេញលេញក្នុងជម្លោះប្រដាប់អាវុធដែលកំពុងបន្ត ឬអត់នោះនៅឡើយទេ។
– គួរបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារ កាលពីថ្ងៃសុក្រសប្ដាហ៍មុន លើប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៕
