សពម្តាយឈ្នះក្តីនៅតុលាការកំពូល រឿងជម្លោះដីធ្លីជាមួយកូនបង្កើតច្រើនឆ្នាំនៅក្រុងព្រះសីហនុ

ព្រះសីហនុ-អង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុឲ្យដឹងថា ជម្លោះដីផ្ទះស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ រវាងលោកយាយ ហាន គាក់ និងកូនបង្កើតជាច្រើនឆ្នាំកន្លងទៅ ត្រូវបានតុលាកំពូលចេញសាលដីកាសម្រេច ដោយឲ្យលោកយាយជាម្តាយជាអ្នកឈ្នះក្តី ហើយសាលដីកានោះបានចូលជាស្ថាពរ និងមានអនុភាពអនុវត្តតាមផ្លូវច្បាប់ហើយដែរ ក្នុងនោះលោក អុឹម សុភ័ក្រ្ត ប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះទៅប្រកាសអំពីខ្លឹមសារនៃលិខិតអនុវត្ត និងជូនដំណឹងអំពីលិខិតជូនដំណឹងបង្គាប់ឱ្យអនុវត្តដោយស្មគ្រ័ចិត្ត នារសៀលថ្ងៃទី១៩ ខែមិថុនានេះ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn


សុំបញ្ជាក់ថា បច្ចុប្បន្នលោកយាយជាម្តាយរូបនេះទទួលមរ ណ ភាពបាត់ទៅហើយ ក្នុងនោះលោកយាយមានកូនបង្កើតចំនួន៥នាក់និងថាការសម្រេចក្តីនេះផ្អែកតាមលិខិតបណ្តាំរបស់លោកយាយជាម្តាយ គឺប្រគល់ដីផ្ទះនេះទៅឲ្យកូនបង្កើតចំនួន៣នាក់ ចំណែកកូនបង្កើត២នាក់ទៀតដែលមានទំនាស់កន្លងមក មិនបានទទួលចំណែកទេ។
សូមអានសេចក្តីសម្រេចរបស់តុលាការ..

 

 

You might like