អន្តរជាតិះ- – កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក ដូណាល់ ត្រាំ បានទទួលជួបជាមួយមេបញ្ជាការទ័ពប៉ាគីស្ថានលោក Field Marshal Asim Munir នៅសេតវិមាន ដែលជាកិច្ចប្រជុំដែលមិនធ្លាប់មានពីមុនមក និងប្រថុយនឹងការខ្វែងគំនិតគ្នាជាមួយ ឥណ្ឌាកាន់តែខ្លាំង ជុំវិញការអះអាងរបស់លោកប្រធានាធិបតីថា លោកបានបញ្ឈប់ជម្លោះកាលពីខែមុន រវាង ប្រទេសអាស៊ីខាងត្បូងដែលមានអាវុធនុយក្លេអ៊ែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កិច្ចប្រជុំអាហារថ្ងៃត្រង់នេះ គឺជាលើកទី០១ ដែលប្រធានាធិបតីអាមេរិក ធ្វើជាម្ចាស់ផ្ទះទទួលប្រមុខកងទ័ព ប៉ាគីស្ថាន ដែលត្រូវបានគេចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសនៅសេតវិមាន ដោយ មិនមានមន្ត្រីជាន់ខ្ពស់ស៊ីវិលប៉ាគីស្ថានអមដំណើរ។
