អ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បាញ់មីស៊ីលបំផ្លាញ មន្ទីរពេទ្យអ៊ីស្រាអែល

អន្តរជាតិះ – នៅថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានវាយ ប្រហារទីតាំងនុយក្លេអ៊ែរដ៏សំខាន់០១របស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបាញ់មីស៊ីលវាយប្រហារមន្ទីរពេទ្យអ៊ីស្រា អែល ខណៈដែលលោកប្រធានាធិបតីលោក ដូណាល់ ត្រាំ ទុកឱ្យពិភពលោកទស្សទាយថាតើសហរដ្ឋ អាមេរិក ចូលរួមជាមួយអ៊ីស្រាអែលក្នុងការវាយប្រហារតាមអាកាសដែលបំផ្លាញទីតាំងនុយក្លេអ៊ែររបស់ទីក្រុង តេអេរ៉ង់ ឬយ៉ាងណា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងរយៈពេល០១សប្តាហ៍នៃការវាយប្រហារតាមអាកាស និងការបាញ់កាំជ្រួចរបស់អ៊ីស្រាអែលប្រឆាំងនឹង អ៊ីរ៉ង់ដែលជាគូប្រជែងដ៏សំខាន់របស់ខ្លួនបានបំផ្លាញផ្នែកកំពូលនៃបញ្ជាការយោធា ធ្វើឱ្យខូចសមត្ថភាពនុយ ក្លេអ៊ែរ និងបានសម្លាប់មនុស្សរាប់រយនាក់ ខណៈដែលការវាយប្រហារសងសឹករបស់អ៊ីរ៉ង់បានសម្លាប់ជន ស៊ីវិលយ៉ាងហោចណាស់ ៤០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។

– យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើម៉ាស៊ីនអេរ៉ាក់ទ័រនុយក្លេអ៊ែរ Khondab នៅ តំបន់ Arak និងម៉ាស៊ីនអេរ៉ាក់ទ័រប្រើទឹកធន់ធ្ងន់ របស់អ៊ីរ៉ង់ពេញ០១យប់។ ដោយម៉ាស៊ីនអេរ៉ាក់ទ័រ ប្រើទឹកធន់ធ្ងន់ បង្កហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ ដែលអាចត្រូវបានប្រើដើម្បីបង្កើតស្នូលនៃគ្រាប់ បែកអាតូម។

 

You might like