អន្តរជាតិះ- ប្រមុខកងទ័ពសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព ដោយជំរុញឱ្យប្រជាជនថៃរួបរួមគ្នាការពារប្រទេសជាតិ ចំពេលមានភាពតានតឹងផ្នែកនយោបាយ នាពេលបច្ចុប្បន្ននេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកឧត្តមសេនីយ Pana Klaewblaudtuk អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ (RTA) នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសថៃ។
– ទោះជាយ៉ាងណា លោក បានជំរុញប្រជាជនថៃឲ្យជឿជាក់លើកងទ័ពដែលប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់របបប្រជាធិបតេយ្យដោយមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។
– លោក បានបន្ថែមថា កងទ័ព ត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តតួនាទីរបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាពជាតិឱ្យអស់ពីសមត្ថភាព ដោយប្រើយន្តការដែលមានស្រាប់។
– មេទ័ពរូបនេះ ក៏បានសង្កត់ធ្ងន់ថា បើពិចារណាស្ថានការណ៍ឱ្យគ្រប់ជ្រុងជ្រោយ កត្តាសំខាន់បំផុតនៅពេលនេះ គឺប្រជាជនថៃត្រូវតែរួបរួមគ្នាក្នុងការការពារអធិបតេយ្យភាព។
– យោងតាម អ្នកវិភាគនយោបាយ បានយល់ថា សេចក្តីថ្លែងការណ៍របស់មេទ័ពរូបនេះ មានគោលបំណងច្រានចោលពាក្យចចាមអារ៉ាមអំពីការធ្វើរដ្ឋប្រហារយោធាដែលកំពុងកើតមាន ចំពេលការកើនឡើងនូវភាពចលាចលនយោបាយនៅក្នុងរដ្ឋាភិបាល និងភាពតានតឹងព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា៕
