អន្តរជាតិះ- កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដើម្បីបង្កជម្លោះជាមួយអ៊ីរ៉ង់ ហើយព្រមានសហរដ្ឋអាមេរិក និងមហាអំណាចអឺរ៉ុបប្រឆាំងនឹងការដុតភ្លើងនៃសង្រ្គាម។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកនាំពាក្យដដែល បានឲ្យដឹងថា កូរ៉េខាងជើង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង លើការវាយប្រហារយោធារបស់អ៊ីស្រាអែល ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ ដោយបន្ថែមថា ការសម្លាប់ជនស៊ីវិល គឺជាឧក្រិដ្ឋកម្មដែលមិនអាចលើកលែងទោសប្រឆាំងនឹងមនុស្សជាតិ ។
– សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានបន្ថែមថា ទង្វើខុសច្បាប់នៃអំពើភេរវកម្មដែលបង្កដោយរដ្ឋអ៊ីស្រាអែល គឺបង្កើនគ្រោះថ្នាក់នៃសង្គ្រាមថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
– អ៊ីស្រាអែល កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបើកការវាយប្រហារដែលខ្លួននិយាយថាកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបង្កឱ្យមានការសងសឹកការបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមកផងដែរ៕

