ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារ០១យប់របស់រុស្សីលើទីក្រុងគៀវបាន សម្លាប់មនុស្ស ១៤នាក់ និងបង្ករបួស ៤៤នាក់

អន្តរជាតិះ – កាលពីព្រឹកថ្ងៃអង្គារ ក្រសួងមហាផ្ទៃអ៊ុយក្រែនបានឱ្យដឹងថា ដ្រូន និងកាំជ្រួច របស់រុស្ស៊ីបានវាយប្រហារសង្កាត់នានាទូទាំងទីក្រុងគៀវ ដោយបានសម្លាប់មនុស្ស ១៤ នាក់ និងបង្ករបួស ៤៤នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– រដ្ឋមន្ត្រីមហាផ្ទៃលោក Ihor Klymenko បាននិយាយថា រុស្ស៊ីបានវាយប្រហារទីតាំងចំនួន២៧ ជុំវិញទីក្រុង ដោយបានបំផ្លាញអគារលំនៅដ្ឋាន គ្រឹះស្ថានអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
លោកបាននិយាយអំពីអ្វីដែលលោកហៅថា ជាការវាយប្រហារដ៏ធំលើទីក្រុងនេះថា “ថ្ងៃនេះ ខ្មាំងសត្រូវបាញ់ បង្ហោះដ្រូន និងកាំជ្រួចដោយគ្មានស្តាយស្រណោះ”។

– សាក្សីរបស់សារព័ត៌មានរ៉យទ័របាននិយាយថា ដ្រូនបានវាយប្រហារពាសពេញទីក្រុង ហើយពួកគេបានឮអ្វី ដែលហាក់ដូចជាសម្លេងគ្រាប់មីស៊ីលពីលើក្បាល។ ការប្រកាសអាសន្នស្តីពីការវាយប្រហារផ្លូវអាកាសនៅតែមានប្រសិទ្ធភាពជាង០៧ម៉ោង។

 

You might like