លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧មិថុនា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៥នាក់

ភ្នំពេញ ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន៣៥នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងចំណោមជនសង្ស័យចំនួន៣៥នាក់ រួមមាន ៖
+ជួញដូរ ៣ករណី ឃាត់ ៨នាក់(ស្រី ១នាក់)
+ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៧នាក់(ស្រី ១នាក់)
+ប្រើប្រាស់ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)

– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមិថុនា រួមមាន ៖
-មេតំហ្វេតាមីន(Ice)= ២៩០,៥៤ក្រាម។
-កញ្ឆា = ៣៧០០០,០ក្រាម។

– លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
Police: ៥អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៤៥ក្រាម និងកញ្ឆាស្ងួត ៣៧០០០,០ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ៤ករណី ឃាត់ ១០នាក់ ចាប់យកIce ៣,០២ក្រាម។

៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៨១,៩៧ក្រាម។

៤ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៦,៥២ក្រាម។

៥ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៩១,៣៦ក្រាម។

PM : ១អង្គភាព
១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១,២២ក្រាម។

 

You might like