បញ្ជូនខ្លួនជនសង្សយ័៤នាក់ក្នុងនោះមានអ្នកកាសែត៣នាក់ ទៅសាលាដំបូងខេត្ត ពាក់ពន្ធ័ករណីចាប់ បង្ខាំងជំរឹតជនជាតិចិននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ – កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៤នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់,កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត,ហិង្សាដោយចេតនា និងប្រើប្រាស់ស្លាកលេខក្លែង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

សូមជម្រាបជូនថា÷ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ មានករណីចាប់ជនជាតិចិនចូលក្នុងរថយន្ដ នៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

– លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ និងស្រុកកំពង់សីលា និងដោយមានសម្របសម្រួលនិតីវិធី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានចុះធ្វើការស្រាស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ជួយសង្រ្គោះបានជនរងគ្រោះ ចំនួន០១នាក់ ឈ្មោះ Ye Honjun ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ (ទើបតែមកពីខេត្តគ័ងចូវ ប្រទេសចិន) និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៤នាក់ នៅចំណុចគីឡូម៉ែត្រលេខ: ១៥៩- ១៦០ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ និងចំណុចច្រកចេញចូលផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងនោះជនសង្ស័យទាំង០៤នាក់ មានឈ្មោះដូចខាងក្រោម÷

១- ឈ្មោះ ឡាយ ធី ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

២- ឈ្មោះ ម៉ុត វិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ សារព័ត៌មានគំនិតខ្មែរ ទីលំនៅភូមិដំរីឆ្លង ឃុំល្អាងភ្នំ ស្រុកស្អាងព្រែកតូច ខេត្តកណ្តាល។

៣- ឈ្មោះ ម៉ុត រ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ សារព័ត៌មានគេហទំព័រ ទូរទស្សន៍អំណាចទាំង៤ ទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាងព្រែកតូច ខេត្តកណ្តាល។

៤- ឈ្មោះ នូ ចាន់រ័ត្ន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ សារព័ត៌មានសម្លេងមាស ទីលំនៅភូមិបឹងកាឆាង ឃុំបឹងកាឆាង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ដោយឡែកជនរងគ្រោះជាជនជាតិចិន ត្រូវបានក្រុមគ្រួសារទិញសំបុត្រយន្ដហោះ ឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ៕

 

You might like