អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានច្រានចោលផែនការរបស់អ៊ីស្រាអែលក្នុងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ នេះបើយោងតាមមន្ត្រីអាមេរិក ៣ នាក់បានប្រាប់ឲ្យដឹង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមសេចក្តីរាយការណ៍របស់មន្ត្រីថា លោក ត្រាំ បានប្រាប់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា ការធ្វើសម្លាប់លោក Khamenei គឺមិនមែនជាគំនិតល្អនោះទេ។
– ការលើកឡើងរបស់លោក ត្រាំ នេះគឺចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ពេញលេញ កាលពីថ្ងៃសុក្រ។
– ទោះជាយ៉ាងណា ក្នុងអំឡុងពេលបទសម្ភាសន៍មួយ លោក Netanyahu មិនបានបញ្ជាក់ដោយផ្ទាល់ ឬបដិសេធរបាយការណ៍ដែលថាលោក ត្រាំ មិនគាំទ្រផែនការសម្លាប់ លោក Ayatollah នោះទេ។
– គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានបដិសេធមិនចូលរួមនោះទេ ប៉ុន្តែអាជ្ញាធរក្រុងតេហេរ៉ង់ អះអាងថាមានភស្តុតាងដែលឃើញមានទាហានក្រុងវ៉ាស៊ីនតោនចូលជួយ៕
