អន្តរជាតិះ- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Rachel Reeves បាននិយាយថា អង់គ្លេស នឹងគាំទ្រអ៊ីស្រាអែល ក្នុងការប្រឈមមុខជាមួយអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកស្រី បានបន្ថែមថា ការសម្រេចចិត្តបញ្ជូនយន្តហោះយោធាបន្ថែមទៅកាន់មជ្ឈិមបូព៌ា នឹងត្រូវធ្វើឡើងជាចម្បងដើម្បីការពារមូលដ្ឋាន និងយោធារបស់អង់គ្លេសជាវិធានការប្រុងប្រយ័ត្ន។
– នៅពេលសួរថាតើអង់គ្លេសនឹងមកជួយអ៊ីស្រាអែលទេ លោកស្រី Reeves ឆ្លើយថា កន្លងមកយើងក៏ធ្លាប់ជួយអ៊ីស្រាអែល ពីការបាញ់មីស៊ីលឈ្លានពានណាមួយរបស់ក្រុមសកម្មប្រយុទ្ធ។ យើង ក៏កំពុងត្រៀមបញ្ជូនប្រព័ន្ធការពារខ្លួន និងឧបករណ៍មានសក្តានុពលទៅទីនោះផងដែរ។
– គួរបញ្ជាក់ថា អង់គ្លេស កាលពីឆ្នាំមុន ធ្លាប់ជួយការពារអ៊ីស្រាអែល ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ផងដែរ៕
