ខេត្តកណ្ដាល៖ បុរសអ្នកបើកម៉ូតូ ម្នាក់បានស្បភ្លាមៗនៅកន្លែងកើតហេតុ ដោយជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្អាង ខេត្តកណ្តាល ។
មូលហេតុបើកគេចពីរថយន្តដែលនៅខាងមុខ ជ្រុលចង្កូតចូលចំណែកផ្លូវម្ខាងទៀត ត្រូវបានរថយន្តមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាបុក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាម ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង១០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
-មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វុទ្ធី បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិចុងកោះធំខ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកHONDA DREAM ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JY-0807 ។
– ចំណែកភាគីខាងរថយន្តម៉ាកGAC GN8 ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CE-0806 បើកបរដោយឈ្មោះ ថៃ រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ:អ្នកបើកឡាន មានទីលំនៅភូមិតាសួស ឃុំអង្គាដី ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងអ្នករួមដំណើរចំនួន ០២នាក់ ១.ឈ្មោះ TRAN THI TRA GIANG (ត្រាន ធីត្រាងាំ) ភេទស្រី ឆ្នាំកំណើត១៩៩៥ ជនជាតិវៀតណាម ២.ឈ្មោះ HOANG VAN QUANG( ហ័ង វាន់ឈ័ង) ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិវៀតណាម ។
– ប្រភពដដែលបន្តថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
